Tuesday, August 9, 2016
ការសំរេចចិត្ត
ក្នុងជីវិតប្រចាំថ្ងៃ យើងតែងបានឮនិងដឹងសម្តីប្រភេទ "ការវិនិច្ឆ័យ" "ការកាត់ក្តី" "ការសម្រេចចិត្ត" "កាសម្រេចចិត្តយ៉ាងដាច់
អហង្ការ" "ការត្រួតពិនិត្យវិនិច្ឆ័យ" "ការពិចារណា" "ការគិតត្រិះរិះ" "ការចង្អុលបង្ហាញ" "ការសម្រេចចិត្តផ្តេសផ្តាស" "ការសម្រេចចិត្ត
តាមអំពើចិត្ត" ។ល។ យ៉ាងច្រើនសម្បូរបែប។
ស្តាប់សើៗ ពាក្យទាំងនេះមានអត្ថន័យមិនសូវខុសគ្នាប៉ុន្មានទេ តែក្នុងទីនេះខ្ញុំសូមវែកញែកអត្ថន័យជាមុនសិនដើម្បីការពារ
ការយល់ច្រលំ។
ពាក្យថា "វិនិច្ឆ័យ" គឺពាក្យកណ្តាលដែលរួបរួមអត្ថន័យនៃពាក្យទាំងអស់ខាងដើម។ មានរឿងរាវនិងហេតុការណ៍ជាច្រើន
ដែលអាចអធិប្បាយកាត់ន័យបានដ៏សម្បូរបែបផ្សេងៗគ្នា។ ព្រឹត្តិកម្មដែលយើងចាំបាច់ត្រូវប្រើវិចារណញ្ញាណគិតត្រិះរិះ និងសម្រេចចិត្ត
ថានឹងជឿឬអត់? គួរទទួលឬអត់? ហើយនិងធ្វើអ្វី? យ៉ាងដូចម្តេច? នោះគេហៅថា "ការវិនិច្ឆ័យ"។
ការវិនិច្ឆ័យនេះពេលខ្លះត្រូវការសម្រេចចិត្តទៅសិន ព្រោះស្ថានការណ៍បង្ខំ បើទោះជាគ្មានបច្ច័យពិតប្រាកដជាច្រើន ហើយគ្មាន
ពត៌មានឬទិន្នន័យដែលពិតប្រាកដគ្រប់គ្រាន់ក៏ដោយ។ ការណ៍ជាទូទៅគេហៅថា "ការសម្រេចចិត្ត បែបដាច់អហង្ការ" ការសម្រេច
ចិត្តក្នុងលក្ខខណ្ឌនេះ គឺជាសមត្ថភាពដ៏ចាំបាច់របស់អ្នកដឹកនាំនៅក្នុងវិស័យធុរកិច្ចនិងកិច្ចការយោធាមិនអាចខ្វះបានឡើយ។
ផ្ទុយមកវិញ អ្នកខ្លះអាចសម្រេចចិត្តត្រូវ ប្រសិនបើគេគ្រាន់តែទទួលយកគំនិត សិក្សាវិភាគឲ្យស៊ីជម្រៅ និងហ្មត់ចត់ឲ្យបានច្រើន
តែមិនធ្វើ ហើយបែរជាសម្រេចចិត្តបែបរឹងត្អឹង ឬមានគំនិតអវិជ្ជមាន ដែលទង្វើដូច្នេះគេហៅថា "ការសម្រេចចិត្តតាមតែអំពើចិត្ត" ឬ
"ការសម្រេចចិត្តតែម្នាក់ឯង"។
សម្រេចចិត្តតាមតែអំពើចិត្ត ឬការសម្រេចចិត្តតែម្នាក់ឯងនេះ ពេលវិវឌ្ឍន៍ដល់ថ្នាក់កំពូលហើយ នោះនឹងក្លាយជាការសម្រេចចិត្ត
បែបភ្លីភ្លើ ភ្លាត់ខុសផ្លូវ។ ការណ៍ដូច្នេះគេហៅថា "ការសម្រេចចិត្តឲ្យតែបានៗ"។
អ្នកសាសនានិងអ្នកនយោបាយខ្លះ តែងសន្និដ្ឋានឬវិនិច្ឆ័យហេតុការណ៍អ្វីមួយ ទាំងដែលនៅមិនទាន់ដឹងច្បាស់លាស់តាមតែអំពើ
ចិត្តខ្លួនឯង។ ឧទាហរណ៍ដូចជា "ចក្រពត្តិនិយមជិតវិនាសហើយ!" "ឆ្នាំក្រោយនឹងកើតមានបដិវត្តន៍!" "ពិភពលោកនឹងរលាយនៅ
ឆ្នាំ ២០០០ ហើយអ្នកដែលមិនជឿលើព្រះជាម្ចាស់នឹងត្រូវដាក់ទោសឲ្យវិនាសសូន្យ!" ជាដើម។ ការសន្និដ្ឋានទាំងអស់នេះ ស្តាប់សើៗ
ទៅស្រដៀងនឹងការបញ្ចេញមតិ ឬការវិនិច្ឆ័យផ្តេសផ្តាស់ តែក៏ពុំមែនត្រូវចំដែរ។ នៅទីនេះសូមហៅថា ការបញ្ចេញមតិ ការវិនិច្ឆ័យបែប
ផ្ទាល់ខ្លួន ឬបែបទំនាយ ឬក៏ជាទូទៅគេហៅថា "ការព្យាករ"។
គន្លឹះនៃការសម្រេចចិត្តមានលក្ខណៈសំបូរបែប តែការសម្រេចចិត្តដ៏ល្អដែលយើងគួរប្រកាន់ខ្ជាប់នោះ គឺគួរឈរលើមូលដ្ឋាន
នៃការប្រើសតិសម្បជញ្ញៈមនសិការនៃការត្រិះរិះពិចារណាដោយហ្មត់ចត់ និងត្រឹមត្រូវតាមដែលអាចធ្វើទៅបាន ពោលគឺជាបញ្ហាដែល
យើងគួរយល់ដឹងឲ្យច្បាស់លាស់ជាមុន។
ជាការពិតការសម្រេចចិត្តជារឿងគួរឲ្យឈឺក្បាលពេកណាស់ ទើបមនុស្សទន់ជ្រាយ ឬគ្មានទំនុកចិត្តលើខ្លួនឯង មិនសូវជាហ៊ាន
សម្រេចចិត្តទេ តែងតែឲ្យអ្នកដទៃសម្រេចចិត្តជំនួស។ ចំណែកអ្នកខ្លះចូលចិត្តសម្រេចចិត្តដោយពឹងលើពាក្យចចាមអារ៉ាម ប្រជាមតិ
ទំនៀមទម្លាប់ប្រពៃណី ទម្លាប់ដើម្បីជាជំនួយ ។ល។ ដែលទាំងនេះគឺជាទម្លាប់ដែលគេមិនទទួលស្គាល់ជាលាយលក្ខណ៍អក្សរ ព្រោះថា
វាងាយមិនសាំញ៉ាំ មិនបាច់ភ្នាល់ដោយចក្ខុវិស័យ ហើយបើថ្ងៃខាងមុខមានបញ្ហាអ្វីកើតឡើង នោះនឹងមានលេសដោះសាសម្រាប់
បដិសេធ ក្នុងការទទួលខុសត្រូវ។
ប៉ុន្តែសម័យនេះនិងសម័យមុខ មិនអនុញ្ញាតឲ្យព្រឹត្តិកម្មបែបនេះកើតឡើងទៀតទេ។ ក្នុងសម័យដែលអ្វីគ្រប់យ៉ាងស្រពេចស្រពិល
មិនសូវជាច្បាស់លាស់ដូច្នេះ ធុរជននិងអ្នកនយោបាយតែងតែប្រឈមនឹងបញ្ហាស្មុគស្មាញ បើមិនអាចវិនិច្ឆ័យនិងសម្រេចចិត្តយ៉ាង
ត្រឹមត្រូវទាន់ពេលទេ នោះអាចនឹងមានផលអាក្រក់ដ៏គួរឲ្យសង្វេគបាន។ ដូច្នេះទើបកាតព្វកិច្ចធុរជន និងអ្នកនយោបាយពីមួយថ្ងៃទៅ
មួយថ្ងៃកាន់តែធ្ងន់ទៅៗ និងប្រឈមនឹងគ្រោះថ្នាក់ជាខ្លាំង។
ព្រោះដូច្នេះ ប្រសិនបើយើងមិនស្រវាស្រទេញសិក្សារៀនសូត្រ ចម្រើនបញ្ញា អភិវឌ្ឍខ្លួនឯង និងសង្រ្កឹតធ្មេញវិនិច្ឆ័យដោយ
មិនភ័យខ្លាចការឈឺចាប់ទេនោះ គឺមិនអាចសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពបានឡើយ។